ក្រសួងកសិកម្ម រៀបចំ «វេទិកាកសិកម្មកម្ពុជា» ដើម្បីពិភាក្សាស្វែងរកធាតុចូលបន្ថែមសម្រាប់ជំរុញវិស័យកសិកម្មក្នុងប្រទេស


ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ «វេទិកាកសិកម្មកម្ពុជា» ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ពិធីនេះរៀបចំឡើងក្នុងគោលបំណង ស្វែងរកធាតុចូលបន្ថែមក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ពីគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យនេះ៕