លោកជំទាវ ម៉ែន សំអន បានដឹកនាំគណៈប្រតិភូកម្ពុជា ត្រលប់មក មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព


រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រម្ពុជាមកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីលោកជំទាវបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីបើកពិព័ណ៌វប្បធម៌ពិភពលោក ហូជីមីញ-ឃ្យុងយូ ២០១៧ នៅទីក្រុងហូជីមីញ ប្រទេសវៀតណាមកាលពីម្សិលម៉ិញ។