ប្រព័ន្ធធារាសាស្ត្រ សូផា កំពុងត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ធ្វើការកែលំអឡើងវិញ


ប្រព័ន្ធធារាសាស្ត្រ សូផា ស្ថិតក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កំពុងត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ធ្វើការកែលំអឡើងវិញ ដើម្បីបង្កើនប្រសិទ្ធភាពស្រោចស្រពដីស្រែរបស់បងប្អូនប្រជាកសិករ ។ ក្រោយកែលំអរួច ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ៧០០ ហិកតា ៕