សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមពិធីបូជាសព ឯកឧត្តម ឡុច សារិន


ព្រឹកថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងបរិវេណ វត្តភ្នៀតសិម្ពលី ក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងប្រទានភ្លើងបូជាសព ឯកឧត្តម ឡុច សារិន អតីតប្រធានមន្ទីរ នៃគណៈហិរញ្ញវត្ថុ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៤:២២នាទីល្ងាច ក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយជរាពាធ ៕