លោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ របស់កម្ពុជា នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលមានទីលំនៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង និងបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី ដោយសារសង្គ្រាមព្រំដែនកម្ពុជា-ថៃ។

ក្នុងវេលានេះដែរលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃផងដែរ៕