ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល អញ្ជើញជាធិបតីក្នុងវគ្គបំពាក់បំប៉នជំនាញ អំពីការងារចាត់តាំងគណបក្ស សម្រាប់ក្រសួងស្ថាប័ន នៅសាលប្រជុំ ៧មករា សមាជិកចូលរួមសរុបចំនួន ២០០នាក់ ។


