ព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល អញ្ជើញជាអធិបតីក្នុងវគ្គបំពាក់បំប៉នជំនាញ អំពីការងារចាត់តាំងគណបក្ស សម្រាប់រាជធានី ខេត្ត នៅសាលប្រជុំ ៧មករា សមាជិកចូលរួមសរុបចំនួន ១៨៧ នាក់ ។










