រដ្ឋមន្ត្រីកសិកម្ម ទទួលជួបអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធានាសន្តិសុខស្បៀង និងការអភិវឌ្ឍកសិកម្ម


ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំក្រសួង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកស្រី Vladanka Andreeva ជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហើយបានពិភាក្សាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាស្ថាប័នអង្គការសហប្រជាជាតិ លើការធានាសន្តិសុខស្បៀង និងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា៕