ឯកឧត្តម ម៉ម សារិន អញ្ជើញជាអធិបតីក្នុងអង្គប្រជុំផ្សព្វផ្សាយ លទ្ធផលនៃកិច្ចប្រជុំកំពូលទ្វេភាគី និងត្រីភាគី រវាងថ្នាក់ដឹកនាំគណបក្សទាំង៣ប្រទេស


នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ម សារិន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល អញ្ជើញជាអធិបតីក្នុងអង្គប្រជុំផ្សព្វផ្សាយ លទ្ធផលនៃកិច្ចប្រជុំកំពូលទ្វេភាគី និងត្រីភាគីរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែល ជាអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធនៅស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល សរុបមានចំនួន ១១០ នាក់ នៅវិមាន៧មករា ៕