នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញពិនិត្យការសាងសង់អាគារសិក្សា ១ ខ្នងក្នុងស្រុកអន្លង់វែង


នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញពិនិត្យការសាងសង់អាគារសិក្សា ១ ខ្នង ៣ ជាន់ ស្មើនឹង ៣០ បន្ទប់ និងជួសជុលអាគារទីចាត់ការ ១ ខ្នង ស្មើនឹង ៣ បន្ទប់ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់វិទ្យាល័យ ហ៊ុន សែន អន្លង់វែង ស្ថិតនៅក្នុងទីរួមស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ។
មកដល់ ពេលនេះការសាងសង់សម្រេចបាន ៩០ ភាគរយហើយ ។