សិស្សានុសិស្សកម្ពុជា ទទួលបានមេដាយសំរឹទ្ធ ក្នុងកម្មវិធី International Teenager Mathmatics Olympiad (ITMO 2017) នៅប្រទេសហ្វីលីពីន


ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនគ្រូដឹកនាំ និងសិស្សានុសិស្សបឋមសិក្សាចំនួន១៦ នាក់ (ស្រី ៧នាក់) ដើម្បីចូលរួមកម្មវិធី International Teenager Mathmatics Olympiad (ITMO 2017) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨-១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Davao, ប្រទេសភីលីពីន។
ជាលទ្ធផល ក្រុមទីមួយ (Team A) ដែលមានសមាជិក៤ នាក់ ស្រី ១ នាក់ បានទទួលមេដាយសំរឹទ្ធ ។ បើគិតជាក្រុម កម្ពុជាទទួលបានចំណាត់ថ្នាក់ទី៧ លើ ២១ក្រុម ហើយបើគិតជាប្រទេស ប្រទេសកម្ពុជាបានចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសសមាជិកចូលរួមចំនួន ១១។ សិស្សានុសិស្សរបស់កម្ពុជាដែលមិនបានមេដាយ គឺសុទ្ធតែទទួលបាន Merrit Certificates។ ក្នុងនោះប្រទេសកម្ពុជាក៏ បានទទួលពានរង្វាន់ ដែលសម្ដែងបានល្អបំផុត ក្នុងពិធីជប់លៀងពេលរាត្រីផងដែរ ។