(ស្ទឹងត្រែង)៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ខេត្តស្ទឹងត្រែង លែងជាខេត្តគ្រាន់តែអ្នកទេសចរឆ្លងកាត់ទៀតហើយ តែជាខេត្តដែលត្រូវសម្រាកកម្សាន្តអារម្មណ៍ជាមួយតំបន់អេកូទេសចរណ៍ជាច្រើន។
ការថ្លែងរបស់ឯកឧត្តមអភិបាលបែបនេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹនាំដោយផ្ទាល់។
ឯកឧត្តមអភិបាល មានប្រសាសន៍ ពីមុនពិតណាស់ ខេត្តស្ទឹងត្រែងគ្រាន់តែជាខេត្តដែលគេធ្វើដំណើរឆ្លងកាត់ ក៏ប៉ុន្តែចាប់តាំងពីពេលលោកមកកាន់តំណែងជាង២០ខែមកនេះ ខេត្តស្ទឹងត្រែងមានការអភិវឌ្ឍជាច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងសណ្ដាប់ធ្នាប់សាធារណៈ សន្ដិសុខ ការរៀបចំសហគមន៍អេកូទេចរណ៍ សម្រាប់ជួយដល់ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


