នៅសាលាខេត្តប៉ៃលិន ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម អ៊ីឈាន ប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តប៉ៃលិន អញ្ជើញ ជួបសំណេះសំណាលជាមួយបងប្អូនមន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន ក្នុងគោលបំណងឲ្យបងប្អូន ទាំងអស់ត្រូវយកចិត្តទុកដាក់បន្តអនុវត្តការងារដែលរាជរដ្ឋាភិបាល ប្រគល់ជូនឲ្យកាន់តែល្អបន្ថែមទៀតដោយយកចិត្តទុកដាក់សម្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់នៅក្នុងមូលដ្ឋានឲ្យកាន់ធូធាឡើងជាលំដាប់ ។