គ្រួសារសពអតីតយុទ្ធជនឈ្មោះមាស យ៉ែមទទួលបានថវិកា ពីសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ៤លានរៀល


កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៧​ លោក យ៉ង់ សៅវុឌ្ឍី​ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, លោក ឧត្តមសេនីយ៍ត្រី គឹម​ ថេន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ​តំណាង លោកប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមនឹងមន្រ្តីក្រុមការងារ​ ស.អ.ក ខេត្ត ស្រុក បានអញ្ជេីញនាំយកថវិកាបេឡាមរណៈសង្រ្គោះ​របស់សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ៤លានទៅប្រគល់ជូនលោកស្រី ណៃ ប៉ង់ ត្រូវជាភរិយារបស់សព​​ លោក មាស យ៉ែម អតីតជាយោធិនពិការ ដែលទទួលមរណៈភាពដោយជំងឺ​នៅភូមិទឹកជ្រាប់ ឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះ​ លោក យ៉ង់​​ សៅវុឌ្ឍី​ បានមានប្រសាសន៍សូមអភ័យទោស ដល់ក្រុមគ្រួសារសព​ ដែលក្រុមការងារសមាគម ស.អ.ក​ ខេត្ត មិនបានយកថវិកា​​របស់សមាគម មកប្រគល់ជូនបានទាន់ពេលកំពុងប្រារព្វធ្វើពិធីបុណ្យ ហើយក្នុង
នោះដែរ លោកបានពាំនាំនូវការចូលរួមរំលែកទុក្ខរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ​និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ពីសំណាក់ ឯកឧត្តមអភិបាលខេត្ត, លោក ប្រធានសមាគមអតីតយុទ្ធជនខេត្ត ជូនចំពោះក្រុមគ្រួសារសព​​ ហើយ
ក្នុង នោះដែរ លោកអនុប្រធានមន្ទីរបានពន្យល់ប្រាប់ដល់ក្រុមគ្រួសារសព្វ និងបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួម​ អំពីស្ថានភាពនយោបាយដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ពិសេសបានលើកឡើងអំពីអំពើក្បត់ជាតិ​ របស់អ្នកដឹកនាំគណប្រឆាំង​ មានបុគ្គល កឹម​ សុខា និងទណ្ឌិត សម រង្ស៊ី ដែលបានឃុបឃិតជាមួយបរទេស ធ្វើការលាបពណ៌ចង់​ផ្តួលរំលំរាជ
រដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ជាប្រមុខជាអ្នកស្វែងរកនូវសុខសន្តិភាព​ជូន ប្រទេសជាតិ និងប្រជាជន ជាអ្នកពន្លត់នូវភ្លើងសង្រ្គាម ដ៏រាំរ៉ៃ ដែលបានកើតមាននៅលើទឹកដីកម្ពុជា​​អស់រយៈ ពេលជាច្រើនឆ្នាំ ដោយសារតែសង្គ្រាមបានធ្វើឲ្យកងទ័ព​ និងប្រជាជន ស្លាប់ របួស និងពិការរហូត
មកដល់សព្វថ្ងៃនេះ​ ។