រដ្ឋមន្ត្រី ហួត ហាក់ និងអភិបាលខេត្តក្រចេះចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅកោះច្រែង ខេត្តក្រចេះ


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅកោះច្រែង ខេត្តក្រចេះ ដើម្បីវាយតម្លៃសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានផ្លូវចូលទៅកាន់តំបន់ ទីតាំងសេវាកម្មទេសចរណ៍ និងបរិស្ថានធម្មជាតិជុំវិញកោះផងដែរ។

ដំណើរចុះពិនិត្យនេះត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការបង្កើនការយកចិត្តទុកដាក់លើតំបន់កោះច្រែង និងជំរុញឱ្យមានគម្រោងអភិវឌ្ឍន៍ទេសចរណ៍ថ្មីៗនៅតំបន់នេះ នាពេលខាងមុខ៕