ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ និងទី៣ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងសមិទ្ធផលលេចធ្លោដែលភូមិភាគទាំង២ សម្រេចបាន។ សមិទ្ធផលសំខាន់ៗ រួមមាន ការសម្របសម្រួលកែសម្រួលព្រំប្រទល់រដ្ឋបាលដែនដីឃុំ/ស្រុកក្នុងខេត្តត្បូងឃ្មុំ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋក្នុងការទទួលសេវាសាធារណៈ ការសាងសង់ផ្ទះជូនពលរដ្ឋក្រីក្រ ការកៀរគរសម្ភារៈបរិក្ខាពេទ្យជូនមន្ទីរពេទ្យមូលដ្ឋាន ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិវាទគ្រួសារនិងការធ្វើបណ្តាំមរតក និងការកែតម្រូវអក្ខរាវិរុទ្ធលើឯកសារអត្រានុកូលដ្ឋាន។
ឯកឧត្តមបណ្ឌិត បានជំរុញឱ្យសមាជិក ព្រឹទ្ធសភាបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ពលរដ្ឋឱ្យទាន់ពេលវេលា បន្តចុះមូលដ្ឋានដើម្បីតាមដាននិងសហការជាមួយអាជ្ញាធរក្នុងការអនុវត្តច្បាប់ ឬគោលនយោបាយរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព និងបន្តកៀរគរជំនួយពីសប្បុរសជន ដើម្បីយកមកដោះស្រាយតម្រូវការចាំបាច់របស់ប្រជាជននៅតាមមូលដ្ឋានដែលខ្វះខាត៕
.j.jpg)
.j.jpg)
.j.jpg)

.j.jpg)

