សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី៧៨ ទិវាសុខភាពពិភពលោក (World Health Day) ២០២៦


(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី៧៨ ទិវាសុខភាពពិភពលោក (World Health Day) ២០២៦ (៧ មេសា ១៩៤៨ – ៧ មេសា ២០២៦)។

សូមជម្រាបថា កាលពីឆ្នាំ១៩៤៨ ប្រទេសនានានៅលើពិភពលោក បានរួមគ្នាបង្កើតអង្គការសុខភាពពិភពលោក ដើម្បីលើកកម្ពស់សុខភាព រក្សាពិភពលោកឱ្យមានសុវត្ថិភាព និងបម្រើជនងាយរងគ្រោះ ដូច្នេះមនុស្សគ្រប់រូប គ្រប់ទីកន្លែងអាចទទួលបានសុខុមាលភាព និងសុខភាពល្អបំផុត។ ការប្រារព្ធទិវាសុខភាពពិភពលោក ថ្ងៃទី ៧ ខែមេសា ធ្វើឡើងជារៀងរាល់ឆ្នាំ។

ទិវានេះ គឺបានផ្តួចផ្តើមឡើងក្នុងសន្និបាតសុខភាពលើកទី១ នៅឆ្នាំ ១៩៤៨ និងដាក់ចូលជាធរមានក្នុងឆ្នាំ១៩៥០៕