ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេងនៃរដ្ឋសភា គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី នាឱកាសដ៏មង្គលសិរីសួស្តីឧត្តុង្គឧត្តម នៃពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងបរិយាកាសដ៏រីករាយនេះ ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានសម្តែងនូវគារវកិច្ច និងសូមគោរពកោតសរសើរចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលតែងតែលះបង់ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងនាមជាវីរជនស្នេហាជាតិមួយរូប ដែលបានកសាងនូវសមិទ្ធផលជាច្រើន ជូនជាតិមាតុភូមិយើងនាពេលកន្លងមក។
ក្នុងនាមក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ឯកឧត្តម សួស យ៉ារ៉ា បានលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេពធីតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាមរាក្យសាទេវី សូមតាមជួយថែរក្សាការពារ និងប្រោសប្រទានសាធុការពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមសមប្រកបទៅនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


