សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ គ.ស ២០២៦។
តាមរយៈសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា៖ «ក្នុងអភិលក្ខិតសម័យដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរនៃ ពិធី ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦ ១៥៦៩-២៥៧០ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ តាងនាម រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រថែមទៀត»។
ឆ្លៀតក្នុងវរោកាសដ៏មហាមង្គលាភិរម្យអធិកអធមនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវកតញ្ញូតាធម៌ វាយមោទកភាព និងកតវេទីតាយ៉ាងជ្រាលជ្រៅ ចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តម និងសូមកោតសរសើរប្រកបដោយមោ ជាទីបំផុតចំពោះគំរូវីរភាព និងភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់និងគតិបណ្ឌិតដ៏វាងវៃរបស់ សម្តេចតេជោ ដែល បានខិតខំប្រឹងប្រែងធ្វើពលិកម្មអស់ទាំងកម្លាំងកាយកម្លាំងចិត្ត និងបញ្ញាញាណ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្តេចតេជោ បានដឹកនាំព្រះរាជាណា ចក្រកម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ច្រើនឥតគណនា។
ជាងនេះទៅទៀត សម្តេចតេជោ ដែលជាវីរកុលបុត្រខ្មែរដ៏ឆ្នើមពោរពេញដោយមនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស ង់ខ្ពស់ ជាអគ្គមគ្គទេសក៍ស្ថាបនិក នៃសន្តិភាព និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យប្រទេសជាតិមានការបង្រួបបង្រួមនិងសាមគ្គីភាព ជាធ្លុងមួយ ការគោរពនូវអធិបតេយ្យជាតិនិងបូរណភាពទឹកដី សុខសន្តិភាព ការពង្រឹងនីតិរដ្ឋ ការគោរពសិទ្ធិ មនុស្ស ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនរុងរឿងលើគ្រប់វិស័យ និងទទួលបាននូវកិត្យានុភាពនៅលើឆាក
អន្តរជាតិ ព្រមទាំងធ្វើឱ្យប្រជាជនកម្ពុជាទាំងមូលរស់នៅយ៉ាងសុខដុមរមនាជាភិយ្យោភាពតទៅ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម «រាក្យសាទេវី» សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


