លោក សាយ សុជាតិ អញ្ជើញជាអធិបតី ក្នុងពិធីដុតកម្ទេចចោលទំនិញខូចគុណភាព


លោក សាយ សុជាតិ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ចម្រុះជាង៦០មុខ សរុបប្រមាណជាង៥តោន ដែលសាខាកាំកុងត្រូលខេត្តពោធិ៍សាត់រឹបអូសបានតាមបណ្តាស្រុកក្រុង ទូទាំងខេត្ត ក្នុងរយៈពេល១០ខែ ចុងឆ្នាំ២០១៧នេះ នៅពហុកីឡាដ្ឋានខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្តះព្រៃ ក្រុងពោធិ៍សាត់។