នៅព្រឹកថ្ងៃទី ១៦ វិច្ឆកា នេះ បន្ទាប់ពីបានសំណេះសំណាលសួរសុខទុ្ខបងប្អូនកម្មករ កម្មការនីនៅតំបន់រោងចក្រ7NG ក្នុងខេត្តកណ្តាលរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាដោយផ្ទាល់ដល់ស្ត្រីកម្មការនីមានផ្ទៃពោះ ចំនួន៧៦៨នាក់។
សម្តេចតេជោនាយករដ្ឋន្ត្រី បន្តជួយដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗរួមទាំងការតម្លើងប្រាក់ខែនៅរៀងរាល់ឆ្នាំ។ សម្តេចតេជោបានជួនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននៅពេលខាងមុខនេះ៕