នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក គាវ លាងគា អភិបាលនៃគណៈអភិបាលស្រុកថ្ពង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ូ សំអួន រដ្ឋលេខាក្រសួង អភិវឌ្ឍន៍ជនបទ ដោយអមដំណើរ ដោយ លោក ឈុន ឈុំ នាយករដ្ឋបាល សាលាស្រុកថ្ពង , លោក ចន សារ៉ា , កញ្ញា ហង្ស មករា , លោកមេឃុំយាអង្គ ក្រុមប្រឹក្សាឃុំយាអង្គ និងលោក សាយ ប៊ុនថេង រួមទាំង លោកយន់ វ៉ាន់ធឿន , លោក សរ ខុម នយកអនុវិទ្យាល័យ វត្តត្បែង , លោកប្រធាន /អនុប្រធាន កម្រង និងលោកគ្រូ អ្នកគ្រូក្នុង កម្រងវត្តត្បែង និងលោកមេភូមិក្រវៀក បាននាំគ្នាទៅសាកសួរសុខទុក្ខ និងពិនិត្យមើល ស្ថានភាពរស់នៅរបស់ក្មេងស្រី ឈ្មោះ អ៊ុន ស៊ីណា ភេទស្រី អាយុ ១៣ ឆ្នាំ ជាសិស្សរៀននៅថ្នាក់ ៧ នៃអនុវិទ្យាល័យវត្តត្បែង មានម្ដាយឈ្មោះ ផាត ធី ជាស្រ្តីមេម៉ាយក្រីក្រ ដែលមានកូនក្នុងបន្ទុកចំនួន ០៣ នាក់ និងស្រីចំនួន ០២ នាក់ ។