(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា និងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
នាឱកាសនោះឯកឧត្តម ប៉េង ពោធិ៍នា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមអបអរសាទរចំពោះឯកឧត្តម Steven Pang Chee Wee ដែលទើបតែងតាំងថ្មីជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ពិសេសកិច្ចសហប្រតិបត្តិការលើផ្នែកភស្តុភារកម្ម និងប្រព័ន្ធចម្រោះទឹកកខ្វក់៕















