លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំពិសេសក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា តាមប្រព័ន្ធវីដេអូ


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណងពិភាក្សាផលប៉ះពាល់បង្ករឡើងដោយភាពតានតឹងនិងមិនច្បាស់លាស់នៅតំបន់មជ្ឈិមបូព៌ា និងដើម្បីផ្លាស់ប្តូរយោបល់លើវិធានការនិងយន្តការក្នុងកម្រិតតំបន់ក្នុងគោលដៅឆ្លើយតបនឹងបញ្ហាប្រឈម និងពង្រឹងភាពធន់ ក្នុងរយៈពេលបច្ចុប្បន្ន និងរយៈពេលវែង។