ក្រសួងការបរទេស ធ្វើបទបង្ហាញជូនបណ្ដាអង្គទូតនៅកម្ពុជា ក្រោយថៃសម្រេចលុប MOU2001 ជាឯកតោភាគី


(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញជូនបណ្ដាអង្គទូតនានានៅកម្ពុជា ក្រោយថៃសម្រេចលុប MOU2001 ជាឯកតោភាគី។

អនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MOU2001) គឺជាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងថៃ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០១ ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រទាមទារត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ ដែលមានផ្ទុកធនធានប្រេងកាត និងឧស្ម័នធម្មជាតិយ៉ាងច្រើន។ កិច្ចព្រមព្រៀងនេះកំណត់យន្តការសំខាន់ពីរគឺ ការខណ្ឌសីមាដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នានៃធនធាន។

យ៉ាងណាមិញ ថ្មីៗនេះ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពី MOU2001 ដោយជំហាននេះត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សម្តែងការសោកស្តាយ និងបញ្ជាក់ថាវាមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជានោះទេ។

អ្នកជំនាញ បានចាត់ទុកការលុបចោលនេះគ្រាន់តែជានយោបាយប្រជាភិថុតរបស់លោក អានុទិន ប៉ុន្តែវាបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ថៃនៅលើឆាកអន្តរជាតិ។

ជាការឆ្លើយតប កម្ពុជាបានប្តេជ្ញាជំរុញយន្តការផ្សះផ្សារដោយបង្ខំក្រមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយគ្រប់វិវាទដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ៕