លោក សាន សុខសីហា ត្រូវបានតែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីសម្រេចតែងតាំងលោកបណ្ឌិត សាន សុខសីហា ជាជំនួយការរ​​បស់សម្ដេច។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។

សូមជម្រាបថា កាលពីមុន លោក សាន សុខសីហា ជាអតីតអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕