នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្ដិក ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ រួមនឹងមន្រ្តីរាជការក្រោមឱវាទក្រសួងទាំងអស់ អញ្ជើញស្ដាប់ប្រសាសន៍ការណ៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា គ.ស. ២០១៧ បន្ទាប់ពីតុលាការកំពូលបានចេញសាលដីកាសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សមាជិកជាន់ខ្ពស់នៃគណបក្សនេះចំនួន ១១៨នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ ។
ឯកឧត្តម ជា សុផារ៉ា អញ្ជើញស្ដាប់ប្រសាសន៍ការណ៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងបន្ទាប់ពីតុលាការកំពូលបានចេញសាលដីកាសម្រេចរំលាយគណបក្សសង្គ្រោះជាតិ
