ឯកឧត្តម  ហេង ណន បានដឹកនាំក្រុមជាងកាត់សក់​ ចំនួន ១០០នាក់​ នៃសមាគម​មិត្តយេីង​ផ្តល់សេវាកាត់សក់ដោយឥតគិតថ្លៃជូនលោកគ្រូ​ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង


(ខេត្តកំពង់ចាម)៖ ថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦  ឯកឧត្តម  ហេង ណន​ សមាជិកគណ:កម្មាធិការកណ្តាល គណ​បក្សប្រជាជនកម្ពុជា​ ជាសមាជិកគណៈអចិន្ត្រៃយ៍​ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជា​ប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល​ បានដឹកនាំក្រុមជាងកាត់សក់​ ចំនួន ១០០នាក់​ នៃសមាគម​មិត្តយេីង​ផ្តល់សេវាកាត់សក់ដោយឥតគិតថ្លៃជូនលោកគ្រូ​ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បន្ទាប់ពីកម្មវិធីនេះ​ ឯកឧត្តម​ ហេង​ ណន​ ក៏បានឆ្លៀតនាំយកនូវអង្ករ​ ជាអំណោយ​របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ផ្តល់ជូនដល់យុវជនគណបក្សស្រុកព្រៃឈរ​ ចំនួន​ ១តោន​ (៥០បាវ)​ សម្រាប់ធ្វេីសកម្មភាពចិញ្ចឹមចលនានៅមូលដ្ឋានផងដែរ។