នារសៀលថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងព្រលិត ខណ្ឌ៧មករា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់បឹងព្រលិត ចំនួន ៣០នាក់ ក្នុងបរិយាកាសសោមនស្សរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល យ៉ាងក្រៃលែង ។


