ឯកឧត្តម ទេព ងន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សា ០១ខ្នង


នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សា ០១ខ្នង មាន៥បន្ទប់ ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជួនដល់អនុវិទ្យាល័យព្រះពុទ្ធ ស្ថិតនៅក្នុងឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អាគារសិក្សានេះ មានទំហំបណ្តោយប្រវែង៤០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្ពស់៤.៥០ម៉ែត្រ ចាប់ផ្តើមសាងសង់ពីថ្ងៃទី១១ ខែកមរា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលចំណាយថវិកាអស់ ៥៩៦៤០ដុល្លារ៕