ឯកឧត្តម លី ឡេង អញ្ជើញទៅពិនិត្យមើលការដ្ឋានសាងសង់សាលាបឋមសិក្សា និងវិទ្យាល័យថ្មីនៃទីរួមខេត្តត្បូងឃ្មុំ


រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម លី ឡេង អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញទៅពិនិត្យមើលការដ្ឋានសាងសង់សាលាបឋមសិក្សា និងវិទ្យាល័យថ្មីទាំងស្រុងនៃទីរួមខេត្តត្បូងឃ្មុំដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី ហ៊ុនសែន។​
ដំណើរការនៃការសាងសង់នេះរួមមាន អាគារសិក្សា២ខ្នង កម្ពស់៣ជាន់ ស្មើ៣៦បន្ទប់ ទីចាត់ការ ២ខ្នង និងអន្តេវសិកដ្ឋានសម្រាប់លោកគ្រូ អ្នកគ្រូស្នាក់នៅផងដែរ។
សូមបញ្ជាក់ថា ដំណើរការនៃការសាងសង់នេះសម្រេចបានប្រមាណ៤០%ហើយ ។