គិតមកត្រឹមថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ចំនួនអតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវ បានរំលាយហើយបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាមានចំនួនសរុប ៤៧៩នាក់ ក្នុងនោះមាន តំណាងរាស្រ្ត១នាក់, ក្រុមប្រឹក្សាខេត្ត៤នាក់ (ខេត្តកំពង់ចាម, ខេត្តព្រៃវែង, ខេត្តពោធិសាត់, និងខេត្តក្រចេះ), ក្រុមប្រឹក្សាស្រុក ក្រុង ចំនួន៣៥នាក់, ក្រុមប្រឹក្សាឃុំសង្កាត់ ៤៣៩នាក់ (មេឃុំចៅសង្កាត់៤៤នាក់), ជំទប់ទីមួយ ៣៨នាក់, ជំទប់ទីពីរ ៨នាក់ សមាជិក ២៧៤នាក់ មកពី៣២០ឃុំ សង្កាត់។ នេះបើតាមតួលេខរបស់ឯកឧត្តម អ៊ក គឹមហាន អនុប្រធានខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងលើតួលេខ របស់អ្នកចុះចូល។
អតីតសមាជិកគណបក្សសង្គ្រោះជាតិ សុំចុះចូលមកគណបក្សប្រជាជនកម្ពុជា កាន់តែច្រើន នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ
