សាធារណរដ្ឋកូរ៉េ ៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។
កិច្ចប្រជុំនេះ មានគោលបំណងបង្កើនទស្សនវិស័យសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុបក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលដោយផ្ដោតលើប្រធានបទ “កិច្ចសហប្រតិបត្តិការសម្រាប់ទសវត្សខាងមុខ ប្រែក្លាយទស្សនៈរួមឲ្យក្លាយទៅជាប្រតិបត្តិប្រកបដោយប្រសិទ្ធភាព”៕
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ី-អឺរ៉ុប លើកទី៦
