អណ្ដូងទឹកស្អាតសម្ដេចតេជោចំនួន ៥០ អណ្ដូង ត្រូវបានសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ


ការ កាលពីព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅភូមិដកគ្រង ឃុំពង្រ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។ អណ្ដូងទាំង ៥០ នេះជាជំនួយរបស់ក្រុមហ៊ុន ហួវៃ នៃសាធារណរដ្ឋប្រជាមានិតចិន នៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង និងខេត្តបន្ទាយមានជ័យ ដោយខេត្តនីមួយៗមាន ១០ អណ្ដូង ៕