ឧត្តម ទេព ងន ដឹកនាំគណៈប្រតិភូទស្សនាការសម្តែងសិល្បៈចម្រុះឡាវ~កម្ពុជា


នាវេលាម៉ោង០៧ និង៥០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងជាទីប្រឹក្សាជាន់ខ្ពស់ក្រុមមិត្តភាពទ្វេភាគីកម្ពុជា~ឡាវ ព្រមទាំង គណៈប្រតិភូក្រុមមិត្តភាពឡាវ~កម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សែងនួន សៃញ៉ាក់ឡាត អនុប្រធានសភាជាតិឡាវ និងជាប្រធានក្រុមមិត្តភាពឡាវ~កម្ពុជាបានអញ្ជើញជាអធិបតីភាពទស្សនាការសម្តែងសិល្បៈចម្រុះឡាវ~កម្ពុជាដើម្បីអបអរសាទរទិវាបង្កើតទំនាក់ទំនងការទូតខួបលើកទី៦១ឆ្នាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅខេត្តស្ទឹងត្រែងដោយការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត តំណាងមន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។