កិច្ចប្រជុំគណៈកម្មការចម្រុះ បង្រ្កាបការលេងល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និង ល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ


ព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ មានកិច្ចប្រជុំគណៈកម្មការចម្រុះ បង្រ្កាបការលេងល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និង ល្បែងភ្នាល់ខុសច្បាប់គ្រប់   ប្រភេទ ជាមួយគណៈបញ្ជាការឯកភាពខេត្ត ដែលដឹកនាំប្រជុំដោយលោកជំទាវ ងួន សុខា  រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការចម្រុះ និង ឯកឧត្តម  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈ កម្មការចម្រុះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ។

កិច្ចប្រជុំនេះលើកឡើងអំពីវិស័យល្បៃងពាណិជ្ជកម្មនៅកម្ពុជាដែលអនុញ្ញាតឲ្យបើក កាស៊ីណូ     ស្របច្បាប់ និងមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ព្រមទាំងចូលរួមការពារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយពាក់ព័ន្ធទៅនឹងការអនុវត្តន៍របស់សមត្ថកិច្ចមូលដ្ឋាន ពិសេសគោលនយោបាយ ភូមិ-ឃុំ មាន​សុវត្ថិភាព។

អង្គប្រជុំបានផ្តោតសំខាន់ និងលើកទិសដៅលើសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ទប់ស្កាត់ឲ្យបានដាច់ខាតនូវ ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។