ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទឹកវិល បានរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សឃុំទឹកវិល


ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទឹកវិល បានរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សឃុំទឹកវិល ក្រោមអធិបតីភាពឯកឧត្តម​ ហេង​ ណន​ សមាជិគណ:កម្មាធិការកណ្តាល​ ជាសមាជិកគណ:អចិន្ត្រៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល​ ជាប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល​ និងជាប្រធានក្រុមការងារ​ថ្នាក់កណ្តា​ល​ចុះមូលដ្ឋានឃុំទឹកវិល​ ស្រុកស្អាង​ ខេត្តកណ្តាល​។

ពិធីនេះមានការចូលរួមពី លោក ជឺ គីមហៃ ប្រធានគណ:កម្មាធិការគណបក្សស្រុក រួមទាំងក្រុមការងារថ្នាក់កណ្តា​ល​ចុះមូលដ្ឋានភូមិ ឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតថ្នាក់ស្រុក ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងយុវជនជាអង្គបោះឆ្នោតសរុបប្រមាណ ២៦២នាក់។