លោក សោ សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកអណ្ដូងមាស ខេត្តរតនគីរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារវីរៈកងទ័ពជួរមុខ នៅស្រុកអណ្តូងមាស ខេត្តរតនគីរី


នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោក សោ សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកអណ្ដូងមាស ខេត្តរតនគីរី បាន​ដឹក​នាំក្រុម​ការងារ​ថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុក ក្រុមការងារចុះមូលដ្ឋានឃុំទាំង ៣ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារវីរៈកងទ័ពជួរមុខ ប្រចាំទិសប្រាសាទព្រះវិហារ ។

លោក សោ សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកអណ្ដូងមាស ខេត្តរតនគីរី បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ និងសេចក្តីនឹករលឹក ប្រកបដោយក្តីស្រឡាញ់ និងការគិតគូរខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូនកងទ័ព និងក្រុមគ្រួសារកងទ័ពទាំងអស់។ សម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ និងបាននាំយកអំណោយជូនគ្រួសារកងទ័ព ចំនួន ៨គ្រួសារ (ឃុំញ៉ាង ចំនួន ៧គ្រួសារ និងឃុំតាឡាវ ចំនួន ១គ្រួសារ) ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ១បេ មីជាតិ ២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១ដប និងថវិកា ២០០,០០០រៀល បន្ទាប់ពីបញ្ចប់កម្មវិធី ក្រុមការងារបានបន្តចុះត្រួតពិនិត្យការដំឡើងស្លាកគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងឃុំញ៉ាង ស្លាកសរុប១១ស្លាក សរុបថវិកាចំណាយ ៦,៧០០,០០០រៀល ។