អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ០២រូប ចូលជួបសម្តែងការគួរសម


នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ០២រូប ចូលជួបសម្តែងការគួរសម ណែនាំខ្លួន និងចាប់ផ្តើមបំពេញកម្មសិក្សារយៈពេល ៤ខែកន្លះ នៅតាមទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្តស្វាយរៀង៕