គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣កាលពីថ្ងៃទី៧កក្កដា២០២៦បានបើកកិច្ចប្រជុំបូកសរុបការងារអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច រយៈពេល ៦ខែ ឆ្នាំ២០២៦និងទិសដៅអនុវត្តបន្ត។
សូមបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច គឺជាគម្រោងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តួចផ្តើមឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងគ្រួសារដែលគ្មានដីធ្លីពិតប្រាកដសម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល។ គម្រោងនេះបានចាប់ផ្តើមដំណាក់កាលទី ១ កាលពីឆ្នាំ២០០ដើម្បីអនុវត្តយន្តការបែងចែកដីរដ្ឋជាសម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋគោលដៅនៅតាមមូលដ្ឋាន។ ដំណាក់កាលទី ២ ក្នុងផែនការបញ្ចប់នៅឆ្នាំ២០១៩គឺជាការបន្តពង្រីក និងកែលម្អការផ្តល់ដី ព្រមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្នាតតូច ដូចជាផ្លូវថ្នល់ ប្រព័ន្ធទឹក និងសាលារៀន ដើម្បីជួយទ្រទ្រង់ការតាំងទីលំនៅថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមសហគមន៍ជនបទ។ ចំណែកឯដំណាក់កាលទី ៣ ពី ឆ្នាំ២០២០ និងបន្តរហូតដល់ ឆ្នាំ២០២៦ដោយមានកញ្ចប់ថវិកាសរុប ៩៣លានដុល្លារដើម្បីបន្តផ្តល់ដីសម្បទានសង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្នាតតូច និងការលើកកម្ពស់ជីវភាពដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១៥,០០០ គ្រួសារទូទាំងប្រទេស។
យោងតាមគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាបានឲ្យដឹងថា គម្រោងនេះមានគោលដៅបែងចែកដីកសិកម្ម និងដីលំនៅឋានស្របច្បាប់ដល់ពលរដ្ឋគ្មានដី ឬខ្វះខាតដីធ្លីពិតប្រាកដជាមួយការចុះបញ្ជីដីធ្លីសហគមន៍ និងការរៀបចំផែនការប្រើប្រាស់ដីធ្លីដោយចីរភាព។ សាងសង់ផ្លូវតភ្ជាប់ ជីកស្រះទឹក ខួងអណ្តូង សាងសង់សាលារៀន មណ្ឌលសុខភាព និងប្រព័ន្ធទឹកភ្លើងនៅតាមទីតាំងគោលដៅ។
ទន្ទឹមនេះដើម្បីមន្ត្រីកសិកម្មអាចចុះទៅបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ការជ្រើសរើសពូជ ជួយជំរុញការចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ ដែលធានាការផ្គត់ផ្គង់ស្បៀង និងបង្កើតប្រាក់ចំណូលបន្ថែម៕



