ឯកឧត្តម កែវ រតនៈ និងសហការី ចរចារជាមួយអគ្គនាយកអគ្គិសនីឡាវ


ឯកឧត្តម កែវ រតនៈ និងសហការី ចរចារជាមួយអគ្គនាយកអគ្គិសនីឡាវដើម្បីយកអគ្គិសនីពីឡាវជាបណ្តោះអាសន្នដែលមានថ្លៃថោកសមរម្យមកផ្គត់ផ្គង់ខេត្តព្រះវិហារនៅចុងឆ្នាំនេះ ។ អនុស្ថានីយ៍តង់ស្យុងខ្ពស់ ១១៥ kV និងខ្សែប្រវែងជាង ៦០ គម ខាងកម្ពុជាត្រូវបានសាងសង់បញ្ចប់ រីឯខាងឡាវត្រូវការជាងមួយខែទៀត ។ នៅពេលភ្ជាប់គ្នា អគ្គិសនីកម្ពុជានឹងបញ្ជុះថ្លៃភ្លើងនៅខេត្តនោះហើយបង្កើនល្បឿននៃការពង្រីកបណ្តាញជូនប្រជាពលរដ្ឋ ។ អនុស្ថានីយ៍នេះក៏នឹងភ្ជាប់មកខ្សែតង់ស្យុងខ្ពស់ ១១៥ kV ប្រវែងជាង ១៤០ គម មកខេត្តកំពង់ធំប្រទាក់ក្រឡាជាមួយបណ្តាញជាតិរបស់យើងដែលជាដំណោះស្រាយវែងឆ្ងាយ។ ខ្សែនេះក៏នឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខ ។