ឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសួនឧស្សាហកម្ម ខេម អិន ជេ អីនដាសស្រ្ទៀលផាក របស់សមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូដាន


ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសួនឧស្សាហកម្ម ខេម អិន ជេ អីនដាសស្រ្ទៀលផាក របស់សមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូដាននៅកម្ពុជា ស្ថិតនៅភូមស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ឯកឧត្តម បានលើកឡើងថា ប្រទេសកម្ពុជាត្រូវបានរីកចម្រើនឥតឈប់ឈរក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ធ្វើឲ្យប្រទេសមានសុខសន្តិភាព ធ្វើឲ្យអ្នកវិនិយោគទុនក្រៅស្រុកងាកមកចាប់អារម្មណ៍បណ្ដាក់ទុនរកស៊ី បង្កើតឱកាសការងារជាច្រើនដល់បងប្អូនប្រជាពលរដ្ឋមានឱកាសរកស៊ីទទួលទាន ។ ទាំងនេះក៏មិនអាចបំភ្លេចបានពីការជួយរបស់រាជរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិនដែលជាមិត្តល្អផងដែរ ៕