ទិន្នន័យ CPP បង្ហាញថា អតីតCNRP សុំចូលមក CPP មានចំនួនកើនឡើងសរុប ៥៦២នាក់ គិតត្រឹមថ្ងៃទី២២​ ខែវិច្ឆិកា ឆ្នាំ២០១៧


ឯកឧត្តម អ៊ក គឹមហាន អនុប្រធានខុទ្ទកាល័យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានអោយក្រុមការងារគេហទំព័រ គហទំព័រគណបក្ស ប្រជាជនកម្ពុជា ដឹងតាមរយៈ Telegram ថា គិតត្រឹមថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាCNRP សុំចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា មានសរុប ៥៦២នាក់ ក្នុងនោះមាន៖ តំណាងរាស្រ្ត ១នាក់,ក្រុមប្រឹក្សាខេត្ត ៧នាក់,ក្រុមប្រឹក្សាស្រុក ក្រុង ៤៤នាក់,ក្រុមប្រឹក្សាឃុំសង្កាត់ ៥១០នាក់(មេឃុំចៅសង្កាត់៤៦នាក់, ជំទប់ទី១=៤៩នាក់ ជំទប់ ទី២=៩៧នាក់ សមាជិក=៣១៨នាក់) មកពី៣៦៧ឃុំសង្កាត់។