ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ប្រកាសទទួលស្គាល់សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សក្រសួងធម្មការនិងសាសនា​ និង….


ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកាសទទួលស្គាល់សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សក្រសួងធម្មការនិងសាសនា និងផ្សព្វផ្សាយខ្លឹមសារសេចក្តីណែនាំ ស្តីពីភារកិច្ចជាអាទិភាព ក្នុងឆ្នាំ២០២៦ របស់យុវជនគណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានផ្តាំផ្ញើការសួរសុខទុក្ខទៅដល់សមាជិក-សមាជិកាពីសំណាក់សម្តេចតេជោ និងសម្តេចធិបតី ដែលជានិច្ចកាលតែងតែគិតគូយកចិត្តទុកដាក់ដល់សមាជិក សមាជិកាអចិន្ត្រៃយ៍ សមាជិក សមាជិកាទាំងអស់ ដែលបង្ហាញពីកម្លាំងសាមគ្គីជាធ្លុងមួយក្នុងការចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុកសាងសង្គមជាតិ។

ឯកឧត្តមប្រធាន បានយកឱកាសដ៏ប្រពៃថ្លៃថ្លានេះ អបអរសាទរជូនចំពោះ ឯកឧត្តមទាំងអស់ ដែលត្រូវបានចាត់តាំងនិងប្រកាសទទួលស្គាល់សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សក្រសួងធម្មការនិងសាសនា និងបំពេញភារកិច្ចជាអាទិភាព ក្នុងឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

ឯកឧត្តមប្រធាន បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកសមាជិកាក្នុងពិធីទាំងអស់ថា ត្រូវបន្តសហការគ្នាអនុវត្តការងាឲ្យបានទ្វេដង ស្វែងយល់ឲ្យបានច្បាស់លាស់ តម្រូវការរបស់ប្រជាពលរដ្ឋ ធានាឲ្យបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម លុបបំបាត់អោយបាននូវភាពអវិជ្ជមានដែលកើតមានឡើងក្នុងសង្គមនិងបន្តការផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ចូលរួមសហការ ជាពិសេសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមអនុវត្តអោយបានត្រឹមត្រូវនូវបទបញ្ជារបស់គណបក្ស។