ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបសម្ដែងការគួរសម របស់គណៈប្រតិភូកម្មវិធីឯកអគ្គរាជទូតវ័យក្មេង នៃយុវជនជប៉ុន


រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទី​ស្ដី​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទទួល​ស្វាគមន៍​គណៈប្រតិភូ​កម្មវិធី​ឯក​អគ្គរាជ​ទូត​វ័យក្មេង នៃ​យុវជន​ជប៉ុន​ចូល​ជួប​សម្ដែង​ការ​គួរសម។
កម្មវិធី​ឯកអគ្គរាជទូត​វ័យក្មេង​នេះ​បាន​ដឹកនាំ​យុវជន​ជប៉ុន​ចំនួន​៣៦​នាក់ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ក្នុង​គោល​បំណង​ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក។