ឯកឧត្តម ឃួង ស្រេង ចុះជួបប្រជាពលរដ្ឋរស់នៅលើប្រឡាយស្ទឹងមានជ័យ


រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះជួបប្រជាពលរដ្ឋរស់នៅលើប្រឡាយស្ទឹងមានជ័យ និងពិនិត្យដំណើរការសាងសង់ផ្ទះស្នាក់នៅបណ្តោះអាសន្ននៅទីតាំងស្ពានអាកាសស្ទឹងមានជ័យ។
អាជ្ញាធរ និងប្រជាពលរដ្ឋចំនួន ៥៧២គ្រួសារ បានឯកភាពគ្នាបែងចែកដីឡូតិ៍អភិវឌ្ឍន៍នៅនឹងកន្លែង ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ប្រឡាយបេតុង និងផ្លូវអមប្រឡាយស្ទឹងមានជ័យ ដើម្បីកាត់បន្ថយការលិចទឹកនៅផ្លូវលេខ ២០០៤ ស ឡា ផ្លូវ ណ័រប្រ៊ីត ផ្លូវ ទ្រុង មាន់។