ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំក្រុមការងារចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូសនៅឃុំល្វាលើ ស្រុកចំការលើ


រសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រុមការងាររាជរដ្ឋាភិបាល បានចុះដឹកនាំរៀបចំការបាញ់ថ្នាំសម្លាប់សត្វមូសនៅ ភូមិ៣ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីការពារសុខភាពប្រជាពលរដ្ឋពីជំងឺ គ្រុន ឈាម និងការបង្ការកុំឱ្យមានការខាំពីមូសខ្លា។

យុទ្ធនាការដ៏មានសារៈសំខាន់នេះ ដឹកនាំដោយផ្ទាល់ពីសំណាក់៖
ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី
ឯកឧត្តម កេត កែវអមតៈ អនុប្រធានក្រុមការងារចុះជួយឃុំ
កម្មវិធីនេះក៏មានការចូលរួមសហការយ៉ាងសកម្មពីសំណាក់មន្ត្រីសុខាភិបាលនៃប៉ុស្តិ៍សុខភាពល្វាលើ ក្រោមការដឹកនាំរបស់ លោកស្រី អេង ឌីណា ព្រមទាំងអាជ្ញាធរមូលដ្ឋានឃុំល្វាលើ ដឹកនាំដោយ លោកមេឃុំ ញ៉ឹម សុភាព និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។

ការចុះបាញ់ថ្នាំសម្លាប់សត្វមូសនេះ គឺជាវិធានការទប់ស្កាត់ និងការពារយ៉ាងសកម្មនូវសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជៀសផុតពីជំងឺគ្រុនឈាម និងជំងឺផ្សេងៗដែលបង្កឡើងដោយខាំពីសត្វមូស។

អាជ្ញាធរ និងក្រុមការងារក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់លើការសម្អាតបរិស្ថានជុំវិញផ្ទះ កម្ចាត់ជម្រកមូសខ្លាដូចជា ផ្អែកទឹក ពាងទឹក និងសំបកកំប៉ុងដបដក់ទឹកផ្សេងៗ ដើម្បីការពារសុខភាពគ្រួសារយើងទាំងអស់គ្នា៕