នាព្រឹកថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.មន្ទីរកសិកម្មនិងអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យតាមដានការបង្កបង្កេីនផលស្រូវរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវអន្តរាគមន៍អោយបានទាន់ពេលវេលានៅកន្លែងណាដែលខ្វះទឹកស្រោចស្រព។
២. បន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តឱ្យបានល្អជូនប្រជាពលរដ្ឋ។
៣.ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
៤.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
៥.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណើរសំណូមពរ និងបញ្ហាផ្សេង ៗរបស់ប្រជាពលរដ្ឋ។
៥.អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យទប់ស្កាត់ការរំលោភបំពានលើដីចំណីផ្លូវ ព្រែក ប្រឡាយ បឹងបួរ ដែលជាកម្មសិទ្ធរបស់រដ្ឋ។
៧.អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ។
៨.មន្ទីរទេសចរណ៍និងអាជ្ញាធរពាក់ព័ន្ធត្រូវផ្សព្វផ្សាយទៅដល់ទីដល់ទីតាំងស្នាក់នៅដូចជាសណ្ឋាគារ ផ្ទះសំណាក់ជាដេីម សូមកុំឲ្យតម្លេីងថ្លៃកំឡុងពេលសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងចូលមកដល់នាពេលខាងមុខ។
៩.គ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមផ្សព្វផ្សាយទៅដល់មន្ត្រីរាជការ ប្រជាពលរដ្ឋអំពីការបង់ពន្ធមធ្យោបាយឱ្យបានទាន់ពេលវេលា និងតាមការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ។
១០.សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តតាមដានទាំងការធ្វេីរដ្ឋបាលចំហរ និងការបង្ក្រាបស្គែមអនឡាញឲ្យដូចភ្លៀងរលឹមដោយមិនមានការលេីកលែងឡេីយ។















































