ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ចំនួន៤ ក្នុងកិច្ចប្រជុំវិសាមញ្ញ


(ភ្នំពេញ)៖ ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ចំនួន៤ ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥ ដែលដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន៥៨រូប។

សេចក្ដីព្រាងច្បាប់ទាំង៤ ដែលត្រូវបានឯកភាពទាំងស្រុងនោះរួមមាន៖

១៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគី នៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ ចល័ត និងពិធីសារ នៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់ នៃឧបករណ៍អាកាសយាន។

២៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។

៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច សម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារ និង សំណង់។

៤៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច សម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ ផលិតផលយានយន្ត៕