(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក Zhou Tao អនុប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Rizhao Port Group Co., LTD. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធ។
ជំនួបនេះមានគោលបំណងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍគម្រោងកំពង់ផែកំពត ពង្រឹងសមត្ថភាពសេវាកម្មកំពង់ផែក្នុងប្រទេសកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យភស្តុភារកម្មកំពង់ផែ និងសេវាកម្មខ្សែច្រវាក់ផ្គត់ផ្គង់៕



















